ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២
នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្រ្តីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលក្ខន្តិកៈរបស់សហគមន៍នេសាទ ដល់សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ក្រោមអធិបតីភាពលោក ចាន់ ធឿន សមាជិកក្រុមប្រឹក្សាឃុំថ្មស នៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ២៩នាក់ ស្រី ១២នាក់ ។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង