រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំណែនាំបច្ចេកទេស ជូនគណៈកម្មការមណ្ឌលសំណេរ និងកំណែសម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេសបញ្ចប់ឆ្នាំទី១ ទី២ និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២០ តុលា ២០២២

ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទីរសៀល លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង និងជាប្រធាន គណៈកម្មការទទួលខុសត្រូវរួម​ បានអញ្ជើញដឹកនាំ ការប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការ មណ្ឌលសំណេរនិងកំណែសម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេសបញ្ចប់ឆ្នាំទី១ ទី២ និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២០ តុលា ២០២២ នៅសាលប្រជុំ (កាមីន) វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោសែន កោះកុង ដោយមានការចូលរួមពីលោក-លោកស្រីប្រធាន អនុប្រធានមណ្ឌល គណៈកម្មការអប្បមាទ គណៈកម្មការអនុរក្ស គណៈកម្មការកំណែ កងរាជអាវុធហត្ថ និងក្រុមគ្រូពេទ្យ នៃមណ្ឌលទាំង២ សរុបប្រមាណ ២៥នាក់ ស្រី ៥នាក់។ លោកប្រធានបានសង្កត់ធ្ងន់ឲ្យគណៈកម្មកាទាំងអស់យកចិត្តទុកបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់។ (អត្ថបទ៖ ឡុច ភារុន)

អត្ថបទទាក់ទង