លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ត្រីក្រោមឱវាទ និងដោយមានការនិមន្តចូលរួម ជាកិត្តិយសពីសំណាក់ព្រះលេខាគណខេត្ត គណ:មហានិកាយ ដោយផ្តោតលើការងារ ៣ សំខាន់គឺ :
១-ត្រៀមសហការ ជាមួយសាលាគណទាំងពីរគណ: ក្នុងរៀបចំពីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨
២-ការត្រៀមសហការ ជាមួយសាលាគណខេត្ត ដើម្បីរៀបចំពិធីបុណ្យមាឃបូជា
៣-ការត្រៀមលក្ខណ:ជ្រើសរើស និងផ្តល់គ្រូពុទ្ធិក សម្រាប់ឆ្នាំសិក្សា ២០២០ ទៅតាមសាលាពុទ្ធិកសិក្សាទាំង ០៦ ក្នុងខេត្ត។