រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំអន្តរការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក​កោះកុង ប្រចាំខែតុលា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង

ស្រុកកោះកុង ៖ ថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល​ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំអន្តរការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក​កោះកុង ប្រចាំខែតុលា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង

សមាសភាពចូល​រួមមានលោក លោកស្រី​នាយករង ប្រធាន អនុប្រធាន​ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក តំណាងមណ្ឌលសុខភាព​ត្រពាំងរូង នៅ​សាលប្រជុំសាលាស្រុក​កោះកុង។​

កិច្ចប្រជុំ​នេះ ពិភាក្សា​លើការងារ៖
១.ផ្សព្វផ្សាយ​រចនាសម្ព័ន្ធ​របស់​រដ្ឋបាលស្រុកកោះកុង ដែលបានរៀបចំថ្មី
២.បែងចែកតួនាទីជូនដល់លោក លោកស្រី​នាយករង ទទួលបន្ទុកតាមការិយាល័យ អង្គភាព
៣.រៀបចំផែនការសកម្មភាពរបស់​ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក​កោះកុង​

អត្ថបទទាក់ទង