លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក បានចាត់ឲ្យលោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន ចុះអង្កេត តាមដានករណីសត្វគោ ជួបបញ្ហាជម្ងឺអុតក្តាម ស្ថិតនៅភូមិឈូក ឃុំជីខលើ។ ជាលទ្ធផលឃើញថា ម្ចាស់សត្វឈ្មោះ រូន សុះ ភេទប្រុស គោរបស់គាត់ ឈឺដោយសារជំងឺ អុតក្តាម ដែលមានសត្វសរុបចំនួន ២០ក្បាល ក្នុងនោះឈឺចំនួន ១៧ក្បាល និងជាពីជំងឺចំនួន ៤ក្បាល ងាប់ ចំនួន ០ ក្បាល នៅឈឺបន្តចំនួន ១៣ក្បាល។
មន្រ្តីរបស់យើងបានធ្វើការណែនាំនិងចាក់ថ្នាំព្យាបាល សត្វដោយបានចាក់ថ្នាំព្យាបាល គោដែលនៅសេសសល់និងកំពុងតាមដាន ព្យាបាលបន្ត។
ប្រភព៖ តាក់ ធីដា



