នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅផែនការការងារ ឆ្នាំ២០២០ និងបំពាក់មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន ជូននាយអាវុធហត្ថចំនួន ០៩ រូប ដែលមានស្នាដៃឆ្នើម ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក្នុងនោះមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ(ស្តីទី) នាយការិយាល័យយេនឌ័រ និងមេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការ ជំនួយការ ចំនួន ៦៧ នាក់ ស្រី ០៧ នាក់។





















