ស្រុកកោះកុង:ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។រដ្ឋបាលឃុំកោះកាពិ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលបានជួយឧបត្ថមសូឡាចំនួន២៥ឈុត និងបង្គោលសូឡាចំនួន២៥បង្គោល ដែលមានទឹកប្រាក់ស្មើរនិង (១,២៥០ដុល្លា) មួយពាន់ពីររយហាសិបដុល្លារ ដល់រដ្ឋបាលឃុំកោះកាពិ សម្រាប់បំភ្លឺតាមផ្លូវសាធារណៈក្នុងភូមិ និងសូមគោរពជូនពរលោក និងក្រុមគ្រួសារជួបប្រទះតែសុខភាពល្អ សំណាងល្អ និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ប្រភព: រដ្ឋបាលឃុំកោះកាពិ