លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត កោះកុង បានអញ្ជើញ ចែកអំណោយ ជាគ្រឿងឧបភោគ បរិភោគ ជូនគ្រួសារក្រីក្រ ខ្វះខាត និងរស់នៅតំបន់ដាច់ស្រយាល នៃស្រុកថ្មបាំង សម្រាប់ប្រជាពលរដ្ឋចំនួន ១០០ គ្រួសារ ដែលមកពីឃុំប្រឡាយ ៤០ គ្រួសារ ឃុំជំនាប់ ៣០ គ្រួសារ និងឃុំថ្មដូនពៅចំនួន ៣០ គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបានអង្ករចំនួនបាវ ២០ គីឡូក្រាម មី ១ កេស និងគ្រឿងទេសមួយចំនួន ព្រមទាំងថវិកា២ម៉ឺនរៀល។ ទន្ទឹមនេះ កងកម្លាំងការពារសន្តិសុខក៏ទទួលបាន ៤០ម៉ឺនរៀលផងដែរ សម្រាប់មួយអង្គភាព។
































































