លោកស្រី គ្រី សោភណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញ សំណេះសំណាល និងរាំលេងកម្សាន្តជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យដារលាន ឬបុណ្យភូមិ ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ហើយពិធីបុណ្យនេះ បណ្តាជនអ្នកស្រុកស្រែចម្ការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ទៅតាមភូមិនីមួយៗដើម្បីរំលឹកគុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវនោះ។










