ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់: ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ។កម្លាំងប៉ុស្តិ៍ដឹកនាំដោយលោក វ/ត្រី សេក ជន នាយប៉ុស្តិ៍ បានចុះល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសួរសុខទុក្ខប្រជាពលរដ្ឋដើម្បីសម្រង់ព័ត៌មានបទល្មើសផ្សេងៗ ចំនួន ០១លើក ០៦ខ្នងផ្ទះ និងបានផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋអំពី និតិវិធីនៃការធ្វើសៀវភៅស្នាក់ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ដែលមានមនុស្សរួម ១៣នាក់ ស្រី ០៦នាក់ ។
ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់