ព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោក មាស ភីចេ តំណាងលោកស្រីប្រធានមន្ទីរវប្បធម៌ បានចូលរួមសហការជាមួយមន្ទីរប្រៃណីយនិងទូរគមនាគមន៍ មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថាន លោកមេឃុំ មេភូមិ និងប្រធានសហគមន៍ បានចុះកំណត់ទីតាំងដេីម្បីបោះបង្គោលអង់តែនទូរសព័្ទមានចំនួនពីរឃុំ គឺឃុំទ័ពជាង និងឃុំព្រែកខ្សាច់ ដោយឃុំនីមួយៗយេីងកំណត់យកពីរទីតាំងសម្រាប់កំណត់និយាមការ ដេីម្បីត្រៀមដំឡេីងបង្គោលអង់តែនទូរសព្ទ័។