រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឡុក សុម៉ាម៉េត អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ដ្រី ០២រូប ចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការទប់ស្កាត់ការរំលោភបំពានលើស្ដ្រី និងក្មេងស្រី” នៅខេត្តព្រៃវែង

លោកស្រី ឡុក សុម៉ាម៉េត អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ដ្រី ០២រូប ចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី "ការទប់ស្កាត់ការរំលោភបំពានលើស្ដ្រី និងក្មេងស្រី" ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលមានអ្នកចូលរួមជាមន្ដ្រីក្រសួងកិច្ចការនារី និងមន្ដ្រីមន្ទីរកិច្ចការនារីខេត្តចំនួន០៩ គឺខេត្តស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម ស្វាងរៀង តាកែវ កំពត កែប ព្រះសីហនុ និងខេត្តកោះកុង សរុបចំនួន ៤២នាក់ (ស្រី ៣២នាក់) នៅទីរួមខេត្តព្រៃវែង។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង ផ្ដល់ចំណេះដឹងដល់គ្រូបង្គោល មកពីបណ្តាខេត្តទាំង០៩ ដើម្បីយកចំណេះដឺងទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ថ្ងៃចន្ទ ០៨កើត ដល់ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០៣-០៥ ខែតុលា ឆ្នាំ២០២២

អត្ថបទទាក់ទង