ឃុំត្រពាំងរូង: ថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨:៣០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំក្រុមការងាររួមមាន: លោកមេភូមិត្រពាំងរូង និងកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ ចុះត្រួតពិនិត្យសកម្មភាពកងវិស្វកម្ម១៧៨ កាយប្រឡាយរៀចចំប្រព័ន្ធដាក់លូ នៅចំណុចផ្លូវបំបែកចូលឃុំជ្រោយប្រស់ ស្ថិតនៅភូមិត្រពាំងរូង និងបានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង