រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធីសំណេះសំណាល និងប្រគល់អំណោយជូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន២ភូមិ ភូមិអណ្ដូងទឹក ចំណុចភូមិខ្មែរឥស្លាម ឃុំអណ្ដូងទឹក និងភូមិសុវណ្ណាបៃតង(ជំហាន២) ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង តាមរយៈ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធីសំណេះសំណាល និងប្រគល់អំណោយជូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន២ភូមិ ភូមិអណ្ដូងទឹក ចំណុចភូមិខ្មែរឥស្លាម ឃុំអណ្ដូងទឹក និងភូមិសុវណ្ណាបៃតង(ជំហាន២) ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង តាមរយៈ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ដឹកនាំដោយលោក សុះ ម៉ាត់លី ប្រធាន ព្រមទាំងសហការី សម្ភារៈដែលប្រគល់ជូនរួមមាន៖
១. ផ្ដល់កញ្ចប់ថវិកាចិញ្ចឹមគោចំនួន៥ក្បាល អណ្តូងសុីទែនចំនួន១២  ផ្ទះចំនួន១ខ្នងនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង                                                   
២. ផ្ដល់ផ្ទះចំនួន១ខ្នង និងអណ្តូងសុីទែនចំនួន៤ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

សរុបថវិកាទាំងអស់ចំនួន ១៤.៤០០ដុល្លារអាមេរិក ដែលជាអំណោយលារបស់អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និង អភិវឌ្ឍន៍ តាមរយៈសមាគមសម្ពន្ធ័យុវជនមុស្លីមកម្ពុជាខេត្តកោះកុង នៅក្នុងពិធីប្រគល់ និងទទួលដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំទាំង២ ប៉ុស្តិ៍រដ្ឋបាលឃុំកណ្ដោល និងអ្នកគ្រប់គ្រងទទួលខុសត្រូវបងប្អូនសាសនិកខ្មែរឥស្លាម។

ប្រភព : រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃចន្ទ ១ កើត ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២
ខែកញ្ញា 26, 2022

ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ (Pchum Ben Festival)

អត្ថបទទាក់ទង