នៅសាលាឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ ក្រោមការដឹកនាំរបស់លោកស្រី កង ឡាយ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំត្រពាំងរូង និងដោយមានការចូលរួមពីលោកស្រី សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក លោក ដុំ ឈឺន សមាជិកក្រុមប្រឹក្សាស្រុក លោកស្រី ជៀន ពិសី សមាជិកក្រុមប្រឹក្សាស្រុក សមាសភាពចូលរួមាន សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ លោកនាយកសាលាវត្តត្រពាំងរូង មេភូមិ អនុភូមិ ប្រជាពលរដ្ឋសរុប ចំនួន ២០នាក់ ស្រី ៧នាក់។