ថ្ងៃព្រហស្បត្តិ៍១២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨ៈ៣០នាទីព្រឹក រដ្ឋបាលសង្កាត់ ស្មាច់មានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣ ឆ្នាំទី១ អាណត្តិ៥ ក្រោមអធិបតីភាពលោក ញ៉ែម យី ចៅសង្កាត់រងទី១ ។
សមាសភាពចូលរួមប្រជុំមាន ៖
– លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា
– លោក លោកស្រី មេភូមិ អនុប្រធានភូមិ និងសមាជិក
ភូមិ
– លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់
របៀបវារៈនៃកិច្ចប្រជុំ ៖
១. ពិនិត្យកូរ៉ូមសម្រាប់នៃកិច្ចប្រជុំ
២. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំ
របស់ក្រុមប្រឹក្សាសង្កាត់ ប្រចាំខែសីហា ឆ្នាំ
២០២២
៣. ពិនិត្យ និងអនុម័តលើរបាយការណ៍រដ្ឋបាល
សង្កាត់ប្រចាំខែកញ្ញា ឆ្នាំ២០២២
៤. ពិនិត្យ និងអនុម័តសម្រេចលើការសម្ភាសន៍
អត្តសញ្ញាណកម្មគ្រួសារក្រីក្រ
៥. មតិយោបល់របស់សមាជិក នៃអង្គប្រជុំ
៦. មតិបូកសរុបរបស់ប្រធានអង្គប្រជុំ
៧. បិទអង្គប្រជុំ
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលាសង្កាត់ស្មាច់មានជ័យ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









