ឃុំត្រពាំងរូង: ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក។
ក្រុមប្រឹក្សាឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៥ ឆ្នាំ២០២២ របស់ខ្លួន ក្រោមអធិបតីភាពលោក លៀង សាម៉ាត ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកចំនួន ០៣នាក់ លោក លោកស្រី ក្រុមប្រឹក្សាឃុំ ០៤នាក់ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ មេភូមិទាំង៤ នាយកសាលាបឋមសិក្សាទាំង២ និងលោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង សរុបចំនួន ១៧នាក់ ស្រី ០៣នាក់ នៅសាលាឃុំត្រពាំងរូង។ កិច្ចប្រជុំនេះមានរបៀបវារ:ដូចខាងក្រោម:
១. ពិនិត្យកូរ៉ុម
២.ពិនិត្យ និងអនុម័តរបៀបវារ:
៣. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុអង្គប្រជុំខែមុន
៤. ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំខែ កញ្ញា ឆ្នាំ២០២២
៥. បញ្ហាផ្សេងៗ
៦. ផែនការបន្ត
៧. បិទអង្គប្រជុំ
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង