រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ឃុំ បានចូលរួមប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីការទទួលជនវិបល្លាសស្មារតីដែលគ្មានទីតាំង ឱ្យស្នាក់នៅក្នុងមណ្ឌលថែទាំ និងព្យាបាលនីតិវិធីសម្បទាជន វិបល្លាស នៅសាលាស្រុកកោះកុង។

ឃុំត្រពាំងរូង: ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ លោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំ និងលោក ជ័យ លូន ជំនួយការរដ្ឋបាលឃុំ បានអញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្ដីពី ការទទួលជនវិបល្លាសស្មារតី ដែលគ្មានទីពឹងឲ្យស្នាក់នៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទានជនវិបល្លាសស្មារតី ដើម្បីទទួលសេវាថែទាំ និងព្យាបាល នៅសាលប្រជុំសាលាស្រុកកោះកុង។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង