ឃុំកោះកាពិ: ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ។
លោក ណង សាំងសារិន មេភូមិ១ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ ចូលរួមសម្របសម្រួល ជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅភូមិ១ ភូមិ២ បានចំនួន ២៩៨នាក់ ស្រី ១៤១នាក់ ដែលមានទីតាំងនៅសាលាឆទាន ភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។
ប្រភព: រដ្ឋបាលឃុំកោះកាពិ