រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ឈ្មោះ សុំ ស៉ិតផ្លាកេតុ អាយុ ៤៩ ឆ្នាំ មានជំងឺរ៉ាំរៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ។

ឃុំជ្រោយប្រស: ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល ។លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ បានដឹកនាំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ លោកមេភូមិ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ឈ្មោះ សុំ ស៉ិតផ្លាកេតុ អាយុ ៤៩ ឆ្នាំ មានជំងឺរ៉ាំរៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ និងបានយកគ្រឿឧបភោគបរិភោគមួយចំនួន និងជូនថវិកាចំនួន ១០០.០០០ រៀល ស្ថិតនៅភូមិ ថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង