ឃុំជ្រោយប្រស់៖ ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ។លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ មេភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ ទទួលស្វាគមន៍ លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារថ្នាក់ស្រុកកោះកុង អញ្ជើញមកចូលរួម កាន់បិណ្ឌទី៩ នៅវត្តឧទ័យ្យារាម ( ហៅវត្តជ្រោយប្រស់ ) ស្ថិតនៅ ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់