ឃុំកោះកាពិ: ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ និងប្រជាការពារភូមិ ចូលរួមសម្របសម្រួល ជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅភូមិកោះស្រឡៅ បានចំនួន ២៥៥នាក់ ស្រី ១២៨នាក់ ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សាកោះស្រឡៅ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។
ប្រភព: រដ្ឋបាលឃុំកោះកាពិ