រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការ ត្រួតពិនិត្យ និងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន នៅខេត្តកោះកុង

កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការ ត្រួតពិនិត្យ និងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន នៅខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង ដែលប្រព្រឹត្តទៅនាថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលមហោស្រពខេត្តកោះកុង

កិច្ចប្រជុំខ្លឹមសារសង្ខេបដូចតទៅៈ
១. ការប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពអនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ខេត្តកោះកុង
២.ការផ្ដល់ជូនរបាយការណ៍អំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្រីក្រ មានបណ្ណសមធម៌ និងចាស់ជរាគ្មានទីពឹង របស់ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត
៣.ការផ្ដល់ជូនរបាយការណ៍ស្តីអំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ដោយ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកោះកុង
៤.ការផ្ដល់ជូនរបាយការណ៍អំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ដោយលោក ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត
៥.ការចូលរួមមតិ យោបល់លើបញ្ហាប្រឈមនានា និងដំណោះស្រាយលើការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ  មានភាពយឺតយ៉ាវ របស់មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង និងលោកអភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ័ ខេត្តកោះកុង
៦.មតិបូកសរុប សំណេះសំណាល និងផ្តាំផ្ញើរបស់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង មានដូចជា៖

  • ពង្រឹងប្រព័ន្ធគ្រប់គ្រង និងការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានស្រាប់ ប្រកាន់យកបែបនវានុវត្តន៍ ជាពិសេស ការសហការពីរដ្ឋបាលក្រុង/ស្រុក ក្នុងការគៀងគរប្រជាជនឲ្យមកចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទមកចាក់វ៉ាក់សាំងកូវីដ-១៩ តាមវេនកំណត់របស់ខ្លួន
  • អ.គ.វ.ក.១៩រៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការ អប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់សហគមន៍ ឲ្យកាន់តែទូលំទូលាយថែមទៀត ។
  • បន្តតាមដានត្រួតពិនិត្យ និងវាយតម្លៃការងារគ្រប់គ្រងវ៉ាក់សាំងកូវីដ-១៩ និងការងារចាក់វ៉ាក់សាំងកូវីដ-១៩

អត្ថបទទាក់ទង