ក្រុមការងារថែទាំនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលដើម្បីបង្កើនចំនេះដឹង និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ស្តីអំពី÷
១.ការបង្ការក្រោយពេលជួបប្រឈមនឹងការឆ្លងរោគ (Post Exposure Prophylaxis) ឬ PEP។
២.ការជួយសង្គ្រោះដោយធ្វើ ចលនាបេះដូង និងដង្ហើម (Cardio Pulmonary Resuscitation) ឬCPR ។
ដែលវគ្គបណ្តុះបណ្តាលនេះសម្របសម្រួល និងធ្វើបទបង្ហាញដោយលោក ផន ផាន់ណារិទ្ធ នាយសាលផ្នែកប្រពោធនកម្ម និងសណ្តំ លោកវ៉ាត វិទូ ប្រធានផ្នែកប្រពោធនកម្ម និងសណ្តំ លោកស្រី រៀម សារ៉ាន់ នាយសាលផ្នែកសង្គ្រោះបន្ទាន់ និងលោកស្រី ណៃ ស៊ីថាច នាយសាលផ្នែកជំងឺកុមារ និងមានការញ្ជើញចូលរួមពីមន្ត្រី/បុគ្គលិកជាគិលានុបដ្ឋាក និងឆ្មប ព្រមទាំងនិស្សិតដែលកំពុងធ្វើកម្មសិក្សានៅមន្ទីរពេទ្យផងដែរ។
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ។