/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា សហការ ជាមួយគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើប នឹងសម្រាលកូនជួបការ លំបាក ចំនួន០២គ្រួសារ នៅមន្ទីរពេទ្យខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា សហការ ជាមួយគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើប នឹងសម្រាលកូនជួបការ លំបាក ចំនួន០២គ្រួសារ នៅមន្ទីរពេទ្យខេត្តកោះកុង។

នាឱកាសនោះក្រុមប្រតិបត្តិសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ នយោបាយណាមួយឡើយ។
អំណោយដែលសាខាផ្តល់ជូនរួមមាន ៖
មី១កេស ទឹកដោះគោឆៅ២ឡូ ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ទឹកដោះគោខាប់២កំប៉ុង ធូបមូស២ប្រអប់ ខោទឹកនោម១០ខោ ឃីតកូនង៉ែត១ឈុត ព្រមទាំងថវិកា ១០០.០០០រៀល ដូចៗគ្នា។

អត្ថបទផ្សេងទៀត

  • មន្ទីរទេសចរណ៍/
    30/08/2026

    មន្ត្រីមន្ទីរទេសចរណ៍ចូលរួមវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ(ហូកា)

  • ហេង គីមឆន/
    29/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសើរ ដល់សិស្សានុសិស្សនៃសាលារៀនកោះកុងអន្តរជាតិ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦

  • រដ្ឋបាលស្រុកកោះកុង/
    29/08/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានចុះកៀគរ និងដឹកនាំប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីធ្វើការជួសជុលផ្លូវដែលបានទទួលរងការខូចខាត

  • ហេង គីមឆន/
    29/08/2026

    សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី គម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ

  • ហេង គីមឆន/
    29/08/2026

    លោកស្រី សំ សាមាលី ប្រធានស្ដីទីនៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានចាត់តាំង លោក សុខ មុនីវង្ស មន្រ្តីការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុង «សិក្ខសាលាស្ដីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្តិភាព”»

  • ហេង គីមឆន/
    29/08/2026

    លោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល នៃមន្ទីរមុខងារសាធារណៈខេត្ត និងជាវាគ្មិនកិត្តិយស បានអញ្ជើញចូលរួម ព្រមទាំងធ្វើបទបង្ហាញក្នុង «កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារព្រះរាជក្រឹត្យស្ដីពី “លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និង ការបង្ហាញស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS) ថ្មី”»