ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ទំនិញវេចខ្ចប់ ក្រោមអធិបតីភាព លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការ ជាតំំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយ មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ និងមានការចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង ២៥ រាជធានី-ខេត្ត។
ថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២