/ / / / /

ក្រុមប្រឹក្សាអាណត្តិទី៥ ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ឆ្នាំ២០២២

ក្រុមប្រឹក្សាអាណត្តិទី៥ ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ឆ្នាំ២០២២

ក្រុមប្រឹក្សាឃុំ សង្កាត់ មានតួនាទីជំរុញ និងគាំពារអភិបាល សម្រាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋាន ក្នុងឃុំសង្កាត់របស់ខ្លួនបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ស្របតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

១ -តួនាទីបម្រើកិច្ចការមូលដ្ឋាន :
-ធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ។
-រៀបចំចាត់ចែងសេវាសាធារណៈចាំបាច់ និងមើលការខុសត្រូវឱ្យកិច្ចការទាំងនោះដំណើរការបានល្អ
-លើកទឹកចិត្តឱ្យមានការបង្កើនផាសុកភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
-ការពារ ថែរក្សាបរិស្ថាន ធនធានធម្មជាតិ វប្បធម៌ បេតិកភណ្ឌជាតិ។
-សម្របសម្រួលទស្សនៈ របស់ប្រជាពលរដ្ឋ ដើម្បីឱ្យមានការយោគយល់អធ្យាស្រ័យទៅវិញទៅមក
-បំពេញកិច្ចការជាទូទៅ ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

២-តួនាទីជាភ្នាក់ងារតំណាងរដ្ឋ
-រដ្ឋបាលឃុំ សង្កាត់មានភារកិច្ចអនុវត្តទៅតាមច្បាប់ព្រះរាជក្រឹត្យ អនុក្រឹត្យប្រាស និងលិខិតបទដ្ឋានពាក់ព័ន្ធ។
-ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាផ្សព្វផ្សាយព័ត៌មានឱ្យបានទៀងទាត់ ដល់ប្រជាពលរដ្ឋ ក្នុងឃុំ សង្កាត់ អំពីបញ្ហាទាំងឡាយស្របតាមសមត្ថកិច្ចរបស់ខ្លួន និងអំពីសេចក្តីសម្រេច នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។

៣-តួនាទី និងភារកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន និងរួមចំណែកក្នុងការកសាងប្រទេសជាតិឱ្យរីកចម្រើន រុងរឿងប្រជាពលរដ្ឋគ្រប់រូបក្នុងមូលដ្ឋានត្រូវមានកាតព្វកិច្ចចូលរួមក្នុងការ ងារសំខាន់ៗរបស់ ឃុំ សង្កាត់ដូចជា :
-ប្រជាពលរដ្ឋមានសិទ្ធិចូលរួមស្តាប់កិច្ចប្រជុំសាធារណៈរបស់ក្រុមប្រឹក្សាឃុំ ប៉ុន្តែពុំមានសិទ្ធិអនុម័តបានទេ។
-ប្រជាពលរដ្ឋអាចលើកសំណួរ ដល់មេឃុំ ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សា នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយអនុលោមទៅតាមបទបញ្ជាផ្ទៃក្នុង សម្រាប់កិច្ចប្រជុំ ក្រុមប្រឹក្សាឃុំ សង្កាត់។
-ប្រពលរដ្ឋមានសិទ្ធិលើកសំណើ ឬធ្វើការប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវឆ្លើយតបនឹងសំណើ ឬការប្តឹងនោះជាកំហិត។
-ចំពោះសំណើ ឬការប្តឹងតវ៉ាទាំងឡាយណា ដែលមេឃុំ ចៅសង្កាត់មិនអាចដោះស្រាយបាន ក្នុងសមត្ថកិច្ចរបស់ខ្លួន មេឃុំចៅ សង្កាត់ត្រូវដាក់ក្នុងរបៀបវារៈអង្គប្រជុំបន្ទាប់ របស់ក្រុមប្រឹក្សាឃុំ សង្កាត់។
-មេឃុំ ចៅសង្កាត់ត្រូវជូនព័ត៌មាន ដល់ប្រជាពលរដ្ឋអំពីការដោះស្រាយរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
-ប្រជាពលរដ្ឋមានសិទ្ធិ និងនូវព័ត៌មានទាំងឡាយដែលទាក់ទងទៅនឹងការងារអភិវឌ្ឍន៍ភូមិ ឃុំ៕
ថ្ងៃអាទិត្យ ៩ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ September 4, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង និងលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • ហេង គីមឆន/
    26/08/2026

    ប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ​២០២៦របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃតាមរយៈប្រព័ន្ធកម្មវិធី Zoom

  • មន្ទីរកិច្ចការនារី/
    26/08/2026

    លោកស្រី សយ សាវឌី ប្រធានការិយាល័យ រដ្ឋបាល-បុគ្គលិក នៃមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ត្រី ២រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់រដ្ឋបាល” នៅខេត្តតាកែវ

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក ផង់ សុផាន់ណា មេឃុំឫស្សី សហការជាមួយលោក ផល សុផាន់ណា អភិបាលរងស្រុកថ្មបាំងបានចុះពិនិត្យនិងណែនាំធ្វើកិច្ចសន្យាដល់ម្ចាស់ទិញលក់អេតចាយឪ្យពិនិត្យមើលឱ្យបានច្បាស់លាស់មុននិងទិញអេតចាយ។ ចំនួន៣ទីតាំង ក្នុងនោះភូមិត្រពាំងឈើត្រាវ ចំនួន១ ទីតាំង និងភូមិគគីរជ្រុំ ចំនួន២ ទីតាំង ។បានធ្វើកិច្ចសន្យាចំនួន២ទីតាំងក្នុងភូមិត្រពាំងឈើត្រាវ១ទីតាំង ក្នុងភូមិគគីរជ្រុំចំនួន១ទីតាំង។ដោយ១ទីតាំងទៀតពុំបានធ្វើកិច្ចសន្យាទេ(ម្ចាស់ទីតាំងមិននៅ)។

  • ហេង គីមឆន/
    26/08/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខ សាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃ រដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ក្នុង ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់ សំបុត្រ