ស្រុកកោះកុង: អង្គារ៍ ០៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ នៅសាលាឃុំកោះកាពិ មានសមាសភាពចូលរួម: ចំនួន ១២នាក់ ស្រី ចំនួន ០១នាក់នៅសាលាឃុំកោះកាពិ។
*របៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងអនុម័តកូរ៉ុមសមាជិកក្រុមប្រឹក្សាឃុំចូលរួម
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការដោះស្រាយទំនាស់របស់រដ្ឋបាលឃុំ
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារសម្រាប់អនុវត្តកម្មវិធីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះរបស់ឃុំកោះកាពិ
៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារផ្តល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលឃុំ
ប្រភព: រដ្ឋបាលឃុំកោះកាពិ