ឯកឧត្ដមបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង អញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមពិធីដាំកូនឈេីក្នុងភូមិរៀបរយសម្តេចពិជ័យសេនា និងតំបន់ប្រវត្តិសាស្ត្រយោធា ស្ថិតនៅក្នុងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លេីត ប្រធានក្រុមការងារកំណត់តំបន់អភិវឌ្ឍន៍សម្តេចពិជ័យសេនា ដោយមានការចូលរួម ពីលោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុងខេមរភូមិន្ទលោកអភិបាលនៃគណៈអភិបាលស្រុកគ្រប់ស្រុក ប្រធានការិយាល័យសុខាភិបាលស្រុក មន្ត្រីរបស់អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីមណ្ឌលសុខភាពត្រពាំងរូង មន្ត្រីប៉ុស្តិសុខភាពជ្រោយប្រស់ ក្រុមយុវជនកាយរិទ្ធិ យុវជនកាកបាទក្រហមខេត្ទ/ស្រុក សសយក.ស្រុកកោះកុង ព្រមទាំងសិស្សានុសិស្ស សរុបប្រមាណជាជាង១៥០នាក់ បានចូលរួមយ៉ាងកុះករ ក្នុងការដាំកូនឈេី ដេីម្បីអភិវឌ្ឍន៍តំបន់បៃតងក្នុងតំបន់អភិវឌ្ឍន៍ជាប្រវត្តិសាស្ត្រ យោធា ដែលបានប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ២កេីត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២











