រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាព មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២ ដែលដឹកនាំប្រជុំដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងជាប្រធានគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាព

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ គណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាព មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២ ដែលដឹកនាំប្រជុំដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងជាប្រធានគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាព ។
ដែលកិច្ចប្រជុំនេះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា÷ ពិនិត្យមើលសេចក្តីសម្រេចនៃការប្រជុំលើកមុន បញ្ហានានាក្នុងខែនេះ ការវិភាគព័ត៌មានដែលទទួលបានពីប្រអប់សំបុត្រសំណូមពរដែលដាក់តាមផ្នែកនីមួយៗ ដំណោះស្រាយ បញ្ហាផ្សេង
និងនៅចុងបញ្ចប់គឺការសង្ខេបខ្លឹមសារ សរុបសេចក្តីសម្រេចនៃអង្គប្រជុំ និងបិទកិច្ចប្រជុំ។


ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ។

អត្ថបទទាក់ទង