ស្រុកកោះកុង ៖ ព្រឹកថ្ងៃអង្គារ ៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក) បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា ដើម្បីបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ២១នាក់ ស្រី ០៨នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។
របៀបវារៈកិច្ចប្រជុំ
១/ចុះបញ្ចីវត្តមាន
២/បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុមនិងអនុម័តរបៀបវារៈ
៣/ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២២
៤/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២
៥/បញ្ហាប្រឈមដំណោះស្រាយនិងផ្សេងៗ
៦/ផែនការសកម្មភាពបន្ត
៧/បូកសរុបនិងបិទកិច្ចប្រជុំ