លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមក្នុងពិធីដាំកូនឈើក្នុងតំបន់រៀបរយសម្ដេចពិជ័យសេនា និងតំបន់ប្រវត្តិសាស្ត្រយោធា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារកំណត់តំបន់អភិវឌ្ឍសម្ដេចពិជ័យសេនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការចូលរួមពី ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុក នៃខេត្តកោះកុង ស្ថិតនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
ប្រភពៈ វឿន រិទ្ធី





