រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ និងសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់លោកស្រី ឡាយ ហ៊ុនគី (ហៅ ត្រឹង ងា)

នាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ និងសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់លោកស្រី ឡាយ ហ៊ុនគី (ហៅ ត្រឹង ងា)។

យើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដោយដួងចិត្តស្មោះ និងសូមឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី ឡាយ ហ៊ុនគី សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ការរៀបចំតាក់តែង ចងក្រងនូវ "សៀវភៅអរិយធម៌ខ្មែរ" ដែលជាស្នាដៃដ៏ល្អប្រណិតបំផុត ដែលទោះជាលោកស្រីបានបាត់បង់ជីវិតលោកចាកលោកនេះទៅក៏ពិតមែន តែ" សៀវភៅអរិយធម៌" របស់លោកស្រី គឺជាមរតកមិនអាចកាត់ថ្លៃបាន និងជាប្រភពឯកសារដ៏ចម្បង ជាស្ពានឆ្លងដ៏សំខាន់សម្រាប់ជំនួយដល់អ្នកសិក្សាចំណេះដឹងទូទៅ ជាពិសេសអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ ដើម្បីបន្តការសិក្សាស្រាវជ្រាវបន្ថែម ស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ និងអរិយធម៌ខ្មែរ។
ស្នាដៃនិពន្ធដ៏ប្រពៃថ្លៃថ្លា របស់លោកស្រី គឺនៅតែស្ថិតនៅដិតដានដក់ជាប់ក្នុងក្រអៅបេះដូងរបស់យើងខ្ញុំ និងជនកម្ពុជាគ្រប់រូបជានិច្ចនិរន្ត៍។

អត្ថបទទាក់ទង