មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានរៀបចំ វគ្គបណ្តុះបណ្តាល ស្តីពី "ការចូលរួមរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩ ឧបត្ថម្ភដោយមូលនិធិសកល តាមរយៈអង្គការ CRS។ លោកទន្តបណ្ឌិត អ៊ូ ឡា ប្រធានស្ដីទីការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អញ្ជើញជាកត្តិយស សំណេះសំណាលជាមួយសិក្ខាកាម និងបើកវគ្គបណ្ដុះបណ្ដាលនេះ។
ក.វត្ថុបំណងទូទៅ
ដើម្បីរួមចំណែកកាត់បន្ថយអត្រាជំងឺកូវីដ-១៩ តាមរយៈការតាមដាន និងការផ្ដល់ព័ត៌មានត្រលប់ដោយសហគមន៏ និងអាជ្ញាធរមូលដ្ឋានក្នុងការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺកូវីដ-១៩ ។
ខ. វត្ថុបំណងជាក់លាក់
ដើម្បីពង្រឹងសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋាន និងសហគមន៍អំពីការតាមដាន និងការផ្តល់ព័ត៌មានត្រលប់ ដែលអាចឱ្យពួកគាត់ឆ្លើយតប,ដោះស្រាយ, និងបានទាន់ពេលវេលានៅគ្រប់ដំណាក់កាលនៃការរាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។