ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកោះកុង ជួសមុខឱ្យអ្នកជំងឺសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយសសាខា និងលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូពីទុក្ខលំបាករបស់ជនងាយរងគ្រោះ ដោយបានចាត់ឱ្យតំណាងសាខានាំយកនូវអំណោយដែលមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភជូនស្រ្តីទីទាល់ក្រ ម្នាក់ដែលទើបតែសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលអំណោយទាំងនេះនឹងអាចជួយដោះស្រាយក្នុងជីវភាពរបស់គាត់មួយរយៈផងដែរ។
ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។