រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង បានចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ។

ស្រុកកោះកុងះ ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០: ៤៥នាទីព្រឹក។ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង: លោក យោង ចាន់ឌី នាយប៉ុស្តិ៍នគរបាល បានដឹកនាំកម្លាំងប៉ុស្តិ៍ចំនួន ០១នាក់ចុះដើរល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន ០១លើក ស្មើនឹង ០៤ខ្នងផ្ទះ ប្រជាពលរដ្ឋរួម ១៥នាក់ ស្រី ០៧នាក់ ដែលរស់នៅចំណុចចាប់ពីផ្លូវបំបែកចូលទៅឃុំជ្រោយប្រស់ ដល់ចំណុចក្បាលស្ពានព្រែកតាចាន់ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង និងបានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅភូមិត្រពាំងរូង បានចំនួន ០១នាក់ស្រី នៅសាលាឃុំត្រពាំងរូង។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង