រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុត មាន អភិបាលស្រុកស្ដីទី បានអញ្ជើញចូលរួមយុទ្ធនាការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាមដល់សិស្សានុសិស្សវិទ្យាល័យថ្មបាំង

លោក ឃុត មាន អភិបាលស្រុកស្ដីទី បានអញ្ជើញចូលរួមយុទ្ធនាការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាមដល់សិស្សានុសិស្ស លោកបានមានមតិផ្ដាំផ្ញើរថាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាជំងឺគ្រុនឈាមដែលកើតមានលើមនុស្សគ្រប់វ័យ ដូច្នេះប្អូនៗត្រូវមានអនាម័យថែរក្សាបរិស្ថានជុំវិញផ្ទះដើម្បីកំចាត់មូសខ្លា ហើយត្រូវសម្រាន្តក្នុងមុងជានិច្ច ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំឬស្សីជ្រុំ មេភូមិ អនុភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម ស.ស.យ.ក ស្រុក សរុបចំនួន ២៤៦នាក់ ស្រី ១២៩នាក់ ស្ថិតនៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង