លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ និងចុះពិនិត្យទីតាំងជាក់ស្ដែងករណីប្រជាពលរដ្ឋចូលមកដាំដំណាំលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនកោះកុងស៊ូហ្គើរអ៊ិនដាសស្ទ្រីខមភេនីលីមីធីត និងក្រុមហ៊ុនផ្លេនថេសិនខមភេនីលីមីធីត ដោយមានការអញ្ជើញចូលរួមពីក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ការិយាល័យអង្គភាពជំនាញពាក់ព័ន្ធ មេឃុំជីលើ មេឃុំដងពែង និងមេភូមិពាក់ព័ន្ធ នៅសាលាប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព ញ៉ាក់ ឆៃយ៉ា





