រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែត សុជាតិ ជំទប់ទី១ឃុំជ្រោយប្រស់ បានចូលរួមវគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ដល់ក្រុមប្រឹក្សាឃុំអាណត្តទី៥ នៅសាលប្រជុំសាលាស្រុកកោះកុង ខេត្តកោះកុង។

ឃុំជ្រោយប្រស់៖ ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២:៣០ នាទីរសៀល លោក ប៉ែត សុជាតិ ជំទប់ទី១ឃុំជ្រោយប្រស់ បានដឹកនាំក្រុមការងារឃុំរួមមាន: ជំទប់ទី២ឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការហិរញ្ញវត្ថុឃុំ ចូលរួមវគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ដល់ក្រុមប្រឹក្សាឃុំអាណត្តទី៥ ក្រោមអធិបតីភាពលោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង