ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូស្រុកកោះកុង ដឹកនាំដោយលោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង និងជាអនុប្រធានគណៈកម្មការវាយតម្លៃ បានចុះធ្វើការពិនិត្យនិងវាយតម្លៃ មណ្ឌលសុខភាពត្រពាំងរូង ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ក្នុងស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពរួមមានលោក លោកស្រីសមាជិកគណៈកម្មការ ប្រធាន និងបុគ្គលិកមណ្ឌលសុខភាពត្រពាំងរូង។
ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២