រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង អញ្ជើញដឹកនាំគណៈកម្មការស្រុកកោះកុង ចូលរួមប្រជុំជាមួយ​មណ្ឌលសុខភាព​ត្រពាំងរូង​ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ​សុខាភិបាល​ ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣​ខែសីហា ឆ្នាំ២០២២ លោក សុខ ភិរម្យ​អភិបាលរងស្រុក និងជាអនុប្រធាន​គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង និងជាប្រធាន​គណៈកម្មការ ដឹកនាំគណៈកម្មការ ចូលរួមប្រជុំជាមួយ​មណ្ឌលសុខភាព​ត្រពាំងរូង​ ដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធនឹង​ស្តង់ដារ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ​សុខាភិបាល​ ក្នុងស្រុកកោះកុង ខេត្តកោះកុង នៅ​មណ្ឌលសុខភាព​ត្រពាំងរូង ភូមិត្រពាំងរូង ឃុំត្រពាំងរូង​ ស្រុកកោះកុង ខេត្តកោះកុង​។​

សមាសភាពរួមមាន​លោក លោកស្រី​សមាជិក​គណៈកម្មការ ប្រធាន និងបុគ្គលិក​មណ្ឌលសុខភាព​ត្រពាំងរូង​។​

អត្ថបទទាក់ទង