រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង អញ្ជើញដឹកនាំគណៈកម្មការស្រុកកោះកុង ចូលរួមប្រជុំជាមួយ​អនុវិទ្យាល័យកោះស្រឡៅ​ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ក្នុងស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣​ខែសីហា ឆ្នាំ២០២២ លោក សុខ ភិរម្យ​អភិបាលរងស្រុក និងជាអនុប្រធាន​គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង និងជាប្រធាន​គណៈកម្មការ ដឹកនាំគណៈកម្មការ ចូលរួមប្រជុំជាមួយ​អនុវិទ្យាល័យកោះស្រឡៅ​ ដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធនឹង​ស្តង់ដារ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ក្នុងស្រុកកោះកុង ខេត្តកោះកុង នៅ​អនុវិទ្យាល័យកោះស្រឡៅ​ ក្នុង​ភូមិ​កោះស្រឡៅ​ ឃុំកោះកាពិ​ ស្រុកកោះកុង ខេត្តកោះកុង​។​

សមាសភាពរួមមាន​លោក លោកស្រី​សមាជិក​គណៈកម្មការ លោកនាយក លោកគ្រូ អ្នកគ្រូ និងគណៈកម្មការគ្រប់គ្រងសាលា​អនុវិទ្យាល័យកោះស្រឡៅ​។​

អត្ថបទទាក់ទង