/ / /

លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំអាជ្ញាធរភូមិ កម្លាំងប្រជាការពារភូមិ ព្រមទាំងមានការចូលរួមសហការពីប្រជាពលរដ្ឋ ចុះដឹកថ្មចាក់ពង្រាយលើផ្លូវដែលដាច់ខូចដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ចំនួន៨គោយន្ត នៅចំនុចកោះរកា ស្ថិតនៅភូមិ ជីមាល ឃុំអណ្តូងទឹក

ដោយពិនិត្យឃើញផ្លូវមានសភាពខូចខ្លាំងធ្វើឲ្យមានភាពលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃអាទិត្យ ទី២១ខែសីហា ឆ្នាំ២០២២ លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំអាជ្ញាធរភូមិ កម្លាំងប្រជាការពារភូមិ ព្រមទាំងមានការចូលរួមសហការពីប្រជាពលរដ្ឋ ចុះដឹកថ្មចាក់ពង្រាយលើផ្លូវដែលដាច់ខូចដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ចំនួន៨គោយន្ត នៅចំនុចកោះរកា ស្ថិតនៅភូមិ ជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្នុងនោះដែរក៏បានទទួលការឧបត្ថម្ភថវិកាពីលោក អុ៊ក ហាន់ ចំនួន១០ម៉ឺនរៀល សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពជួសជុលនេះផងដែរ។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

—————————————-

ថ្ងៃអាទិត្យ ៩ រោច ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២

August 21, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត បានអញ្ជើញចូលរួមជាគណអធិបតីក្នុងកម្មវិធីបើក វគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច (ហូកា) លើជំនាញ “ចុងភៅ Cooking” នៅសហគមន៍អេកូទេសចរណ៍ជីផាត

  • ហេង គីមឆន/
    30/03/2026

    ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់​អនុប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខា

  • ហេង គីមឆន/
    30/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍ ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/03/2026

    លោក ឡោ សាវឿន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ តំណាងលោកស្រីប្រធាន បានអញ្ជើញចូលរួមពិធីសែនក្រុងពាលី និងបុកគ្រឹះ បើកការដ្ឋានសាងសង់ អាគារមុន និងក្រោយសម្រាលថ្មី នៅមណ្ឌលសុខភាពប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/03/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

  • ហេង គីមឆន/
    30/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួន សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង