/ / / /

សារលិខិតរំលែកទុក្ខរបស់រដ្ឋបាលស្រុកស្រែអំបិលចំពោះមរណភាពរបស់លោកស្រី បុង រៀង ត្រូវជាភរិយាលោក ឈឹម ផាវ មេឃុំបឹងព្រាវ នៃស្រុកស្រែអំបិល ខេត្តកោះកុង

ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង មានសេចក្ដីសោកស្ដាយ អាឡោះអាល័យ និងក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ លោកស្រី បុង រៀង ភរិយារបស់លោក ឈឹម ផាវ មេឃុំបឹងព្រាវ ដែលបានទទួលមរណភាពកាលពី វេលាម៉ោង ៤:០០ នាទីរសៀល នាថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគពាធ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារ និងសាច់ញាតិទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោកស្រី បុង រៀង សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្ដរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    18/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ តុបតែងលម្អ រង្វង់មូលគល់ស្ពានកោះកុង

  • ហេង គីមឆន/
    18/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់ រថយន្ត Ambulance ១ គ្រឿង ជូនមណ្ឌលសុខភាពអណ្តូងទឹក ដែលជាហិរញ្ញប្បទានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ី(គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ)

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/05/2026

    លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណ:អភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស ស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    18/05/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន ដើម្បីរៀបចំស្តង់ពិព័រណ៍ ស្តង់ម្ហូបអាហារ និងស្តង់លក់ផលិតផល សម្រាប់អបអរសាទរពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/05/2026

    លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក និងលោកនាយករដ្ឋបាលសាលាស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំបើកការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធ និងនិវត្តជន កម្ពុជាស្រុកស្រែអំបិល បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង ១២ ឧសភា ប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ខេត្តកោះកុង