ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញពិនិត្យផ្លូវជាតិលេខ ១០ និងផ្លូវពីថ្មដា ខេត្តពោធិសាត់ មកខេត្តកោះកុង តាម helicopter និងពិនិត្យផលប៉ះពាល់ នៃគម្រោងសាងសង់ប្រលានយន្តហោះថ្មី នៅខេត្តកោះកុង។