ព្រឹក,ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២
លោក អ៊ូ រី ប្រធានមន្ទីរ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភាសនិងអធិការកិច្ចខេត្តកោះកុង ចូលរួមជាមួយប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជួបជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម ស៊ូយុង អនុរដ្ឋលេខាធិការ ប្រធានប្រតិភូ ចុះអង្កេតស្រាវជ្រាវករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។