រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ រី ប្រធានមន្ទីរ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកោះកុង ចូលរួមជាមួយប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចុះអង្កេតស្រាវជ្រាវករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

ព្រឹក,ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២

លោក អ៊ូ រី ប្រធានមន្ទីរ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកោះកុង ចូលរួមជាមួយប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជួបសំដែងការគួរសមជាមួយ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំ(ក)សាលាខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម ស៊ូយុង អនុរដ្ឋលេខាធិការ ប្រធានគណៈប្រតិភូ ចុះអង្កេតស្រាវជ្រាវករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិអូរជ្រៅ ឃុំបឹងព្រាវស្រុកស្រែអំបិល ខេត្តកោះកុង ។

អត្ថបទទាក់ទង