កោះកុង,ថ្ងៃអង្គារ ១២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រី ចុះបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងប្រមូលទិន្នន័យការចាក់វ៉ាក់សាំងកូវីដ-១៩ជូនគ្រួសារក្រីក្រនៅឃុំចំនួន ០២គឺ: ឃុំពាមក្រសោប និងឃុំប៉ាក់ខ្លង ក្នុងស្រុកមណ្ឌលសីមា មានសមាសភាពចូលរួមសរុបចំនួន ៣០នាក់។