លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាល ស្រុកបូទុមសាគរ បានអញ្ជើញ សំណេះសំណាល និងរាំលេងកម្សាន្តជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យដារលាន ឬបុណ្យភូមិ ស្ថិតនៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ហើយពិធីបុណ្យនេះ បណ្តាជនអ្នកស្រុកស្រែចម្ការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬខែមីនា ទៅតាមភូមិនីមួយៗដើម្បីរំលឹកគុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវនោះ។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!