វេលាម៉ោង ៩:០០ នាទី លោក គឹម ជឿង ជំទប់ទី១ ឃុំ បាន
ប្រជុំពិនិត្យពិភាក្សាគម្រោងការគ្រប់គ្រងការពារ នឹងអភិរក្ស
ធនធានជលផលក្នុងសហគមន៍នេសាទពាមក្រសោប
ជ្រោយប្រស់ព្រែកសាច់ និងសហគមន៍នេសាទថ្មស
នៅសាលាឃុំថ្មស ដែលមានការចូលរួមពីលោក ងួន ម៉េង
នាយរងអធិការរដ្ឋានរដ្ឋបាលជលផលសមុទ្រ និងសហគមន៍
នេសាទថ្មស សរុបចំនួន ១៥នាក់ ស្រី ០២នាក់។
លោក ងួន ម៉េង នាយរងអធិការរដ្ឋានរដ្ឋបាល
ជលផលសមុទ្រ បានគ្រោងធ្វើការផ្តល់ជូន
សហគមន៍នេសាទថ្មស÷
1-សាងសង់ស្នាក់ការទីស្នាក់ការសហគមន៍
4m × 6m កំពស់ 4m
2-អូរប័រ 1គ្រឿង 40សេះ
3-បង្គោលអភិរក្សគ្រែងឈាម 3.5m , ចំនួន100ដើម
4-បង្គោលជម្រកសុវត្ថិភាព 50ដើម បណ្តោយ 5m×0.18m
5-ឯកសណ្ឋានសហគមន៍ 30 អាវ
6-ថវិកាល្បាត 1.2លានរៀល ក្នុង1ខែ ស្មើ4ដង
7-រោងភ្ញាស់កូនក្តាមសេះ 6m×7m កំពស់4m
ប្រភពៈរដ្ឋបាលឃុំថ្មស
====================
ថ្ងៃសុក្រ ៨កើត ខែ ស្រាពណ៍
ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦
ថ្មស,ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២